ព្រះត្រៃបិដក ភាគ ៩០
[៣៥] បុគ្គលណា មិនកំណត់ដឹងនូវបដិឃានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវមានានុស័យឬ។ បុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនកំណត់ដឹងនូវបដិឃានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវមានានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនកំណត់ដឹងនូវបដិឃានុស័យផង មិនកំណត់ដឹងនូវមានានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវមានានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវបដិឃានុស័យឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនកំណត់ដឹងនូវមានានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវបដិឃានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវបដិឃានុស័យផង។ បុគ្គលណា មិនកំណត់ដឹងនូវបដិឃានុស័យ បុគ្គលនោះ (មិនកំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យឬ។ បុគ្គលទី ៨ មិនកំណត់ដឹងនូវបដិឃានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលដែលព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវបដិឃានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត
ID: 637826846342413135
ទៅកាន់ទំព័រ៖