ព្រះត្រៃបិដក ភាគ ៩០
[៣៦] បុគ្គលណា មិនកំណត់ដឹងនូវមានានុស័យ បុគ្គលនោះ (មិនកំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យឬ។ បុគ្គលទី ៨ មិនកំណត់ដឹងនូវមានានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវមានានុស័យឬ។ បុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវមានានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវមានានុស័យផង។ បុគ្គលណា មិនកំណត់ដឹងនូវមានានុស័យ បុគ្គលនោះ (មិនកំណត់ដឹង) នូវភវរាគានុស័យ។បេ។ មិនកំណត់ដឹងនូវអវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវមានានុស័យឬ។ អើ។
ID: 637826846717036271
ទៅកាន់ទំព័រ៖