ព្រះត្រៃបិដក ភាគ ៩០
[៣៧] បុគ្គលណា មិនកំណត់ដឹងនូវទិដ្ឋានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវទិដ្ឋានុស័យឬ។ អើ។បេ។
[៣៨] បុគ្គលណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ បុគ្គលនោះ (មិនកំណត់ដឹង) នូវភវរាគានុស័យ។បេ។ មិនកំណត់ដឹងនូវអវិជ្ជានុស័យឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវអវិជ្ជានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យឬ។ បុគ្គលទី ៨ មិនកំណត់ដឹងនូវអវិជ្ជានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង។
ID: 637826846946567016
ទៅកាន់ទំព័រ៖