ព្រះត្រៃបិដក ភាគ ៩០
ចេញ មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង។ បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង បុគ្គលនោះ (មិនកំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យឬ។ បុគ្គលទី ៨ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ចេញ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផងឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផងទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង។ បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង បុគ្គលនោះ (មិនកំណត់ដឹង) នូវភវរាគានុស័យ។បេ។
ID: 637826847356267760
ទៅកាន់ទំព័រ៖