ព្រះត្រៃបិដក ភាគ ៩០
មិនកំណត់ដឹងនូវអវិជ្ជានុស័យឬ។ បុគ្គលអ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង តែមិនមែនជាមិនកំណត់ដឹងនូវអវិជ្ជានុស័យទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផងឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនកំណត់ដឹងនូវអវិជ្ជានុស័យ តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផងទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង។
ID: 637826847541268088
ទៅកាន់ទំព័រ៖