ព្រះត្រៃបិដក ភាគ ៩០

 [៤១] បុគ្គល​ណា មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង បុគ្គល​នោះ (មិនកំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ។បេ។ មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ បុគ្គល​ទី ៨ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ទេ បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ និង​បុគ្គល​ទី ៨ ចេញ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​អនាគាមិមគ្គ មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង​ទេ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ
ថយ | ទំព័រទី ៤៧ | បន្ទាប់
ID: 637826847736580196
ទៅកាន់ទំព័រ៖