ព្រះត្រៃបិដក ភាគ ៩០
[៧] បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង បុគ្គលនោះ កំណត់ដឹងនូវមានានុស័យឬ។ បុគ្គលនោះ កំណត់ដឹងនូវកិលេស ដែលតំាងនៅជាមួយគ្នានឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវមានានុស័យ បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផងឬ។ មិនមែនទេ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង បុគ្គលនោះ (កំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ កំណត់ដឹងនូវវិចិកិច្ឆានុស័យឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវវិចិកិច្ឆានុស័យ បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង។ បុគ្គលនោះ កំណត់ដឹងនូវកិលេស ដែលតំាងនៅជាមួយគ្នានឹងអនុស័យនោះ។ បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង បុគ្គលនោះ (កំណត់ដឹង) នូវភវរាគានុស័យ។បេ។ កំណត់ដឹងនូវអវិជ្ជានុស័យឬ។ បុគ្គលនោះ កំណត់ដឹងនូវកិលេស ដែលតំាងនៅជាមួយគ្នានឹងអនុស័យនោះ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវអវិជ្ជានុស័យ បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផងឬ។ មិនមែនទេ។
ID: 637826838099831648
ទៅកាន់ទំព័រ៖