ព្រះត្រៃបិដក ភាគ ៩០
[៤៣] បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង បុគ្គលនោះ (មិនកំណត់ដឹង) នូវភវរាគានុស័យ។បេ។ មិនកំណត់ដឹងនូវអវិជ្ជានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផងឬ។ បុគ្គលទី ៨ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង នូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង តែមិនមែនជាមិនកំណត់ដឹងនូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផងទេ បុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផងទេ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង។
ID: 637826848364139350
ទៅកាន់ទំព័រ៖