ព្រះត្រៃបិដក ភាគ ៩០
[៤៥] បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនកំណត់ដឹងនូវកាមរាគានុស័យផង មិនកំណត់ដឹងនូវបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនកំណត់ដឹងនូវបដិឃានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនកំណត់ដឹងនូវមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនកំណត់ដឹងនូវកាមរាគានុស័យផង មិនកំណត់ដឹងនូវមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។
ID: 637826848763213198
ទៅកាន់ទំព័រ៖