ព្រះត្រៃបិដក ភាគ ៩០

មួយ​យ៉ាង​ទៀត បុគ្គល មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ អើ។ បុគ្គល មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីណា (មិនកំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ។បេ។ មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីនោះ​ឬ។ អើ។ បុគ្គល មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ។
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637826848939931932
ទៅកាន់ទំព័រ៖