ព្រះត្រៃបិដក ភាគ ៩០
មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ មិនកំណត់ដឹងនូវកាមរាគានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីនោះឬ។ អើ។
ID: 637826849105244756
ទៅកាន់ទំព័រ៖