ព្រះត្រៃបិដក ភាគ ៩០
[៤៦] បុគ្គល មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនកំណត់ដឹងនូវមានានុស័យ ក្នុងវេទនាពីរនោះទេ មិនកំណត់ដឹងនូវបដិឃានុស័យផង មិនកំណត់ដឹងនូវមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា (មិនកំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងវេទនាពីរនោះទេ មិនកំណត់ដឹងនូវបដិឃានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត
ID: 637826849302767234
ទៅកាន់ទំព័រ៖