ព្រះត្រៃបិដក ភាគ ៩០

បុគ្គល មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។ បុគ្គល មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ​នោះ​ទេ មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ និង​ក្នុង​អប​រិយា​បន្នៈ។ មួយ​យ៉ាង​ទៀត បុគ្គល មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ និង​ក្នុង​អប​រិយា​បន្នៈ។ បុគ្គល មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។
ថយ | ទំព័រទី ៥៦ | បន្ទាប់
ID: 637826849474954706
ទៅកាន់ទំព័រ៖