ព្រះត្រៃបិដក ភាគ ៩០
មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីនោះឬ។ អើ។
[៤៧] បុគ្គល មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីណា (មិនកំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវមានានុស័យ ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះទេ មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ អើ។ បុគ្គល មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា
ID: 637826849692479698
ទៅកាន់ទំព័រ៖