ព្រះត្រៃបិដក ភាគ ៩០

មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ។ បុគ្គល មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​មិនមែន​ជា​មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ផង ក្នុង​អប​រិយា​បន្នៈ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។
 [៤៨] បុគ្គល មិនកំណត់​ដឹង​នូវ​ទិ​ដ្ឋានុ​ស័យ ក្នុង​ទីណា មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ អើ។
ថយ | ទំព័រទី ៥៨ | បន្ទាប់
ID: 637826849909681287
ទៅកាន់ទំព័រ៖