ព្រះត្រៃបិដក ភាគ ៩០
មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវទិដ្ឋានុស័យ ក្នុងទីនោះឬ។ អើ។បេ។
[៤៩] បុគ្គល មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ អើ។
ID: 637826850154056585
ទៅកាន់ទំព័រ៖