ព្រះត្រៃបិដក ភាគ ៩០

 [៨] បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង បុគ្គល​នោះ (កំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ។បេ។ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង​ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​កិលេស ដែ​លតំា​ងនៅ​ជាមួយគ្នា នឹង​អនុស័យ​នោះ។ បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង បុគ្គល​នោះ កំណត់​ដឹង​នូវ​ភវ​រាគានុស័យ។បេ។ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ​ឬ។ មិន​មាន​ទេ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង​ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637826838292332004
ទៅកាន់ទំព័រ៖