ព្រះត្រៃបិដក ភាគ ៩០
[៥០] បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែមិនមែនជាមិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ អើ។
[៥១] បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីណា មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនកំណត់ដឹងនូវមានានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង មិនកំណត់ដឹងនូវមានានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីណា
ID: 637826850393275841
ទៅកាន់ទំព័រ៖