ព្រះត្រៃបិដក ភាគ ៩០
មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវមានានុស័យផង នូវកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីណា (មិនកំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែមិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីនោះឬ។ អើ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីណា មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ
ID: 637826850644332715
ទៅកាន់ទំព័រ៖