ព្រះត្រៃបិដក ភាគ ៩០
[៥៤] បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីណា មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីនោះឬ។ បុគ្គល មិនកំណត់ដឹងនូវភវរាគានុស័យផង នូវកាមរាគានុស័យផង នូវមានានុស័យផង ក្នុងទុក្ខវេទនានោះ តែមិនមែនជាមិនកំណត់ដឹងនូវបដិឃានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទុក្ខវេទនានោះទេ មិនកំណត់ដឹងនូវភវរាគានុស័យផង នូវបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែមិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងវេទនាពីរនោះទេ
ID: 637826851572995052
ទៅកាន់ទំព័រ៖