ព្រះត្រៃបិដក ភាគ ៩០
មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ។ បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង ក្នុងទីនោះឬ។ អើ។
[៥៥] បុគ្គល មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងទីណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងទីនោះឬ។ អើ។
ID: 637826851797995356
ទៅកាន់ទំព័រ៖