ព្រះត្រៃបិដក ភាគ ៩០
[៥៦] បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវកាមរាគានុស័យផង មិនកំណត់ដឹងនូវបដិឃានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គចេញ មិនកំណត់ដឹងនូវកាមរាគានុស័យផង មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីទំាងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវកាមរាគានុស័យ ក្នុងវេទនាពីរនោះទេ បុគ្គលនោះឯង
ID: 637826852015362156
ទៅកាន់ទំព័រ៖