ព្រះត្រៃបិដក ភាគ ៩០

 [៥៧] បុគ្គល​ណា មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​នោះ មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ​ចេញ មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទី​ទំាង​អស់។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​អនាគាមិមគ្គ​នោះ មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ ក្នុង​អរូបធាតុ និង​ក្នុង​អប​រិយា​បន្នៈ
ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637826853177449291
ទៅកាន់ទំព័រ៖