ព្រះត្រៃបិដក ភាគ ៩០
នោះ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈ បុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង មិនកំណត់ដឹងនូវបដិឃានុស័យផង ក្នុងទីទំាំងអស់។ បុគ្គលណា មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងរូបធាតុ និងក្នុងអរូបធាតុនោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវបដិឃានុស័យផង មិនកំណត់ដឹងនូវភវរាគានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ និងក្នុងអបរិយាបន្នៈ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គចេញ មិនកំណត់ដឹងនូវបដិឃានុស័យផង មិនកំណត់ដឹងនូវភវរាគានុស័យផង ក្នុងទីទំាងអស់។
ID: 637826853592136769
ទៅកាន់ទំព័រ៖