ព្រះត្រៃបិដក ភាគ ៩០
[១១] បុគ្គលណា កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង បុគ្គលនោះ កំណត់ដឹងនូវអវិជ្ជានុស័យឬ។ មិនមានទេ។ មួយយ៉ាងទៀត បុគ្គលណា កំណត់ដឹងនូវអវិជ្ជានុស័យ បុគ្គលនោះ កំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផងឬ។ បុគ្គលនោះ កំណត់ដឹងនូវមានានុស័យផង នូវភវរាគានុស័យផង។
[១២] បុគ្គល កំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីណា កំណត់ដឹងនូវបដិឃានុស័យ ក្នុងទីនោះឬ។ មិនមែនទេ។ មួយយ៉ាងទៀត បុគ្គលកំណត់ដឹងនូវបដិឃានុស័យ ក្នុងទីណា កំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីនោះឬ។ មិនមែនទេ។ បុគ្គល កំណត់ដឹងនូវកាមរាគានុស័យ ក្នុងទីណា កំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ អើ។ មួយយ៉ាងទៀត បុគ្គល
ID: 637826838770638746
ទៅកាន់ទំព័រ៖