ព្រះត្រៃបិដក ភាគ ៩០
មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវមានានុស័យផង ក្នុងទុក្ខវេទនានោះ ក្នុងអបរិយាបន្នៈ បុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវមានានុស័យផង ក្នុងទីទំាងអស់។ បុគ្គលណា មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនកំណត់ដឹងនូវមានានុស័យ ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនកំណត់ដឹងនូវមានានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង ក្នុងទីទំាងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវមានានុស័យ ក្នុងទីនោះឬ។ អើ។
ID: 637826854579680706
ទៅកាន់ទំព័រ៖