ព្រះត្រៃបិដក ភាគ ៩០
មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គលទី ៨ នោះ មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងទីទំាំងអស់។
[៦១] បុគ្គលណា មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរនោះ មិនកំណត់ដឹងនូវភវរាគានុស័យ ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវអវិជ្ជានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គល អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរចេញ មិនកំណត់ដឹងនូវភវរាគានុស័យផង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង ក្នុងទីទំាងអស់។
ID: 637826856686906318
ទៅកាន់ទំព័រ៖