ព្រះត្រៃបិដក ភាគ ៩០

មួយ​យ៉ាង​ទៀត បុគ្គល​ណា មិនកំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ ក្នុង​ទីណា បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ អើ។
 [៦២] បុគ្គល​ណា មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង ក្នុង​ទីណា បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីនោះ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​នោះ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ ក្នុង​រូបធាតុ និង​ក្នុង​អរូបធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​ចេញ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទី​ទំាំង​អស់។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​ទីណា
ថយ | ទំព័រទី ៨៤ | បន្ទាប់
ID: 637826856901906387
ទៅកាន់ទំព័រ៖