ព្រះត្រៃបិដក ភាគ ៩០
បុគ្គលទី ៨ នោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គលអ្នកព្រមព្រៀងដោយអនាគាមិមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងទីទំាំងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គនោះ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង នូវកាមរាគានុស័យផង ក្នុងទុក្ខវេទនានោះ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវបដិឃានុស័យ ក្នុងទុក្ខវេទនានោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង នូវបដិឃានុស័យផង ក្នុងវេទនាពីរនោះ ក្នុងកាមធាតុ
ID: 637826857330981126
ទៅកាន់ទំព័រ៖