ព្រះត្រៃបិដក ភាគ ៩០
[៦៣] បុគ្គលណា មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង ក្នុងទីណា បុគ្គលនោះ (មិនកំណត់ដឹង) នូវទិដ្ឋានុស័យ។បេ។ មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីនោះឬ។ បុគ្គលទី ៨ នោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង ក្នុងវេទនា ៣ នោះ ក្នុងកាមធាតុ ក្នុងរូបធាតុ និងក្នុងអរូបធាតុ តែបុគ្គលនោះ មិនមែនជាមិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងវេទនា ៣ នោះទេ បុគ្គលនោះឯង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យផង ក្នុងទីទំាងអស់។ មួយយ៉ាងទៀត បុគ្គលណា មិនកំណត់ដឹងនូវវិចិកិច្ឆានុស័យ ក្នុងទីណា បុគ្គលនោះ មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង ក្នុងទីនោះឬ។ បុគ្គល អ្នកព្រមព្រៀងដោយអនាគាមិមគ្គ
ID: 637826858261979247
ទៅកាន់ទំព័រ៖