ព្រះត្រៃបិដក ភាគ ៩០

មិនកំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទី​ទំាង​អស់។ បុគ្គល​ណា មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទីណា បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីនោះ​ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ ក្នុង​ទីណា បុគ្គល​នោះ មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទីនោះ​ឬ។ បុគ្គល អ្នក​ព្រមព្រៀង​ដោយ​អនាគាមិមគ្គ​នោះ មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង នូវ​កាមរាគានុស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ
ថយ | ទំព័រទី ៩៣ | បន្ទាប់
ID: 637826858650584134
ទៅកាន់ទំព័រ៖