ព្រះត្រៃបិដក ភាគ ៩០

មិនមែន​ជា​មិនកំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ ក្នុង​ទុក្ខវេទនា​នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​រូបធាតុ ក្នុង​អរូបធាតុ និង​ក្នុង​អប​រិយា​បន្នៈ​នោះ បុគ្គល​អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ​នោះ មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​វេទនា​ពីរ​នោះ ក្នុង​កាមធាតុ តែ​បុគ្គល​នោះ មិនមែន​ជា​មិនកំណត់​ដឹង​នូវ​មា​នា​នុ​ស័យ ក្នុង​វេទនា​ពីរ​នោះ​ទេ បុគ្គល​នោះ​ឯង មិនកំណត់​ដឹង​នូវ​ភវ​រាគានុស័យ​ផង មិនកំណត់​ដឹង​នូវ​កាមរាគានុស័យ​ផង នូវ​បដិ​ឃានុ​ស័យ​ផង នូវ​មា​នា​នុ​ស័យ​ផង នូវ​ទិ​ដ្ឋានុ​ស័យ​ផង នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ផង ក្នុង​ទុក្ខវេទនា​នោះ ក្នុង​អប​រិយា​បន្នៈ បុគ្គល​ដ៏​សេស វៀរលែងតែ​បុគ្គល​ពីរ​ពួក ដែល​ព្រមព្រៀង​ដោយ​មគ្គ និង​បុគ្គល​ទី ៨ ចេញ
ថយ | ទំព័រទី ៩៩ | បន្ទាប់
ID: 637826859778430282
ទៅកាន់ទំព័រ៖