ព្រះត្រៃបិដក ភាគ ៩០

អភិធម្មបិដក
យមក ចតុត្ថ​ភាគ
---
បរិញ្ញា​វារៈ


 [១] បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ (ធម៌​ដែល​ដេក​ត្រាំ​នៅក្នុង​សន្តាន​ចិត្ត គឺ​កាម​រាគៈ) បុគ្គល​នោះ កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ (ធម៌​ដែល​ដេក​ត្រាំ​នៅក្នុង​សន្តាន​ចិត្ត គឺ​បដិឃៈ) ឬ។ អើ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ​ឬ។ អើ។ បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ (ធម៌​ដែល​ដេក​ត្រាំ​នៅក្នុង​សន្តាន​ចិត្ត គឺ​មានះ) ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​កិលេស ដែល​តាំងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ​ឬ។ មិនមែនទេ។ បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ បុគ្គល​នោះ (កំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ (ធម៌​ដែល​ដេក​ត្រាំ​នៅក្នុង​សន្តាន​ចិត្ត គឺ​ទិដ្ឋិ)។បេ។ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ (ធម៌​ដែល​ដេក​ត្រាំ​នៅក្នុង​សន្តាន​ចិត្ត គឺ​វិចិកិច្ឆា) ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត
ទំព័រទី ១ | បន្ទាប់
ID: 637826837092761224
ទៅកាន់ទំព័រ៖