ព្រះត្រៃបិដក ភាគ ៩០
បុគ្គលនោះឯង មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងរូបធាតុ ក្នុងអរូបធាតុ និងក្នុងអបរិយាបន្នៈនោះ បុគ្គលដ៏សេស វៀរលែងតែបុគ្គលពីរពួក ដែលព្រមព្រៀងដោយមគ្គ និងបុគ្គលទី ៨ ចេញ មិនកំណត់ដឹងនូវអវិជ្ជានុស័យផង មិនកំណត់ដឹងនូវកាមរាគានុស័យផង នូវបដិឃានុស័យផង នូវមានានុស័យផង នូវទិដ្ឋានុស័យផង នូវវិចិកិច្ឆានុស័យផង នូវភវរាគានុស័យផង ក្នុងទីទំាងអស់។
ចប់ បរិញ្ញាវារៈ។
បហីនវារៈ
[៦៧] បុគ្គលណា លះបង់កាមរាគានុស័យ បុគ្គលនោះ លះបង់បដិឃានុស័យឬ។ អើ។ មួយយ៉ាងទៀត បុគ្គលណា លះបង់បដិឃានុស័យ បុគ្គលនោះ លះបង់កាមរាគានុស័យឬ។ អើ។
ID: 637826861146122450
ទៅកាន់ទំព័រ៖