ព្រះត្រៃបិដក ភាគ ៩០

តែ​កាមរាគានុស័យ មា​នា​នុ​ស័យ និង​ភវ​រាគានុស័យ មិន​គួរ​ពោល​ថា​លះបង់​ផង ថា​មិន​លះបង់​ផង​ទេ។

ចប់ បហីន​វារ។:


ឧប្ប​ជ្ជ​នវារ:


 [១៣៣] កាមរាគានុស័យ របស់​បុគ្គល​ណា កើតឡើង បដិ​ឃានុ​ស័យ របស់​បុគ្គល​នោះ កើតឡើង​ឬ។ អើ។ មួយ​យ៉ាង​ទៀត បដិ​ឃានុ​ស័យ របស់​បុគ្គល​ណា កើតឡើង កាមរាគានុស័យ របស់​បុគ្គល​នោះ កើតឡើង​ឬ។ អើ។ កាមរាគានុស័យ របស់​បុគ្គល​ណា កើតឡើង មា​នា​នុ​ស័យ របស់​បុគ្គល​នោះ កើតឡើង​ឬ។ អើ។ មួយ​យ៉ាង​ទៀត មា​នា​នុ​ស័យ របស់​បុគ្គល​ណា កើតឡើង កាមរាគានុស័យ របស់​បុគ្គល​នោះ កើតឡើង​ឬ។ មា​នា​នុ​ស័យ របស់​អនាគាមិ​បុគ្គល កើតឡើង តែ​កាមរាគានុស័យ របស់​អនាគាមិ​បុគ្គល​នោះ មិនកើត​ឡើង​ទេ មា​នា​នុ​ស័យ របស់​បុគ្គល ៣ ពួក កើតឡើង​ផង កាមរាគានុស័យ កើតឡើង​ផង។ (បណ្ឌិត គប្បី​សំដែង​ឲ្យ​ពិស្តារ​ផង​ចុះ)។
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637826893604058218
ទៅកាន់ទំព័រ៖