ព្រះត្រៃបិដក ភាគ ៩០

ធាតុ​វារៈ


 [១៣៥] បុគ្គល ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​កាមធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។ បុគ្គល​ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​រូបធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុ​ស័យ​យប៉ុន្មាន​បែកធ្លាយ​ទៅ។ បុគ្គល​ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​អរូបធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។ បុគ្គល​ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​កាមធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។ បុគ្គល​ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​រូបធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។ បុគ្គល​ដែល​ច្យុត​ចាក​កាមធាតុ កាល​ទៅ​កើត​ក្នុង​ភព​មិនមែន​ជា​អរូបធាតុ មាន​អនុស័យ​ប៉ុន្មាន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​មិន​ដេក​សម្ងំ​នៅ អនុស័យ​ប៉ុន្មាន​បែកធ្លាយ​ទៅ។
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 637826894095945247
ទៅកាន់ទំព័រ៖