ព្រះត្រៃបិដក ភាគ ៩១
អភិធម្មបិដក
យមកៈ បញ្ចមភាគ
សូមនមស្ការ ចំពោះព្រះមានព្រះភាគ អរហន្ត សម្មាសម្ពុទ្ធ អង្គនោះ។
ចិត្តយមកៈ ទី៨
បុគ្គលវារុទ្ទេស
[១] ចិត្តរបស់បុគ្គលណា រមែងកើតឡើង រមែងមិនរលត់ ចិត្តរបស់បុគ្គលនោះ នឹងរលត់ នឹងមិនកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងរលត់ នឹងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង រមែងមិនរលត់។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង តែងរលត់ ចិត្តរបស់បុគ្គលនោះ នឹងមិនរលត់ នឹងកើតឡើង ឬក៏ចិត្តរបស់បុគ្គលណា នឹងមិនរលត់ នឹងកើតឡើង ចិត្តរបស់បុគ្គលនោះ រមែងមិនកើតឡើង តែងរលត់។
[២] ចិត្តរបស់បុគ្គលណា រមែងកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថាកើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា កើតឡើងហើយ ចិត្តរបស់បុគ្គលនោះ រមែងកើតឡើង។ ចិត្តរបស់បុគ្គលណា រមែងមិនកើតឡើង ចិត្តរបស់បុគ្គលនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តរបស់បុគ្គលណា មិនកើតឡើងហើយ ចិត្តរបស់បុគ្គលនោះ ឈ្មោះថា រមែងមិនកើតឡើង។
ID: 637826925508018126
ទៅកាន់ទំព័រ៖