ព្រះត្រៃបិដក ភាគ ៩១
[២០] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា ធ្លាប់រលត់ហើយ ឬក៏ចិត្តណា ធ្លាប់រលត់ហើយ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនធ្លាប់រលត់ហើយ ឬក៏ចិត្តណា មិនធ្លាប់រលត់ហើយ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា នឹងរលត់ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា នឹងមិនរលត់ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា នឹងរលត់ ឬក៏ចិត្តណា នឹងរលត់ ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ។ ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា នឹងមិនរលត់ ឬក៏ចិត្តណា នឹងមិនរលត់ ចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ។
[២១] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា មិនរលត់ ឬក៏ចិត្តណា រមែងមិនរលត់ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា រមែងរលត់ ឬក៏ចិត្តណា រមែងរលត់ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។
[២២] ចិត្តណា កំពុងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា កំពុងកើតឡើង។
ID: 637826927975753147
ទៅកាន់ទំព័រ៖