ព្រះត្រៃបិដក ភាគ ៩១

ពួក​កុសលធម៌ របស់​ពួក​ព្រះអរហន្ត អ្នក​ព្រមព្រៀង​ដោយ​មគ្គ​ដ៏​ប្រសើរ និង​របស់​ពួក​ជន ដែល​នឹង​បាន​នូវ​មគ្គ​ដ៏​ប្រសើរ ក្នុង​លំដាប់​នៃ​ចិត្ត​ណា នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ ទាំង​ពួក​អកុសលធម៌ ក៏​នឹង​កើតឡើង​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា នឹង​កើតឡើង ក្នុង​ទីណា ពួក​កុសលធម៌ របស់​បុគ្គល​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ឬ។ កាល​ចិត្ត​ទីពីរ របស់​ពួក​សុទ្ធាវាស​សត្វ កាល​ប្រព្រឹត្តទៅ ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ នឹង​កើតឡើង ក្នុង​ទីនោះ តែ​ពួក​កុសលធម៌ របស់​ពួក​សត្វ​នោះ មិនធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​សត្វ​នោះ ក្រៅពី​នេះ គឺ​ពួក​សត្វ​ចតុ​វោ​កា​រៈ និង​បញ្ច​វោ​កា​រៈ នឹង​កើតឡើង ក្នុង​ទីនោះ ទាំង​ពួក​កុសលធម៌ ក៏​ធ្លាប់​កើតឡើង​ហើយ​ដែរ។
 [១៨១] ពួក​កុសលធម៌ របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ នឹង​កើតឡើង​ក្នុង​ទីនោះ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន អ្នក​ព្រមព្រៀង​ដោយ​បច្ឆិម​ចិត្ត​នោះ ធ្លាប់​កើតឡើង​ហើយ ក្នុង​ទីនោះ តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ នឹង​មិនកើត​ឡើង ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១០១ | បន្ទាប់
ID: 637826949547795243
ទៅកាន់ទំព័រ៖