ព្រះត្រៃបិដក ភាគ ៩១
ឯពួកកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកកុសលធម៌ ក៏ធ្លាប់កើតឡើងហើយដែរ។
[១៨២] ពួកអកុសលធម៌ របស់បុគ្គលណា ធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងកើតឡើងក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកជន អ្នកព្រមព្រៀងដោយបច្ឆិមចិត្តនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអព្យាកតធម៌ របស់ពួកជននោះ នឹងមិនកើតឡើង ក្នុងទីនោះទេ ឯពួកអកុសលធម៌ របស់ពួកជននោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ និងបញ្ចវោការៈ ធ្លាប់កើតឡើងហើយ ក្នុងទីនោះ ទាំងពួកអព្យាកតធម៌ ក៏នឹងកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងកើតឡើង ក្នុងទីណា
ID: 637826949796246324
ទៅកាន់ទំព័រ៖