ព្រះត្រៃបិដក ភាគ ៩១
ពួកអកុសលធម៌ របស់បុគ្គលនោះ ធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកអព្យាកតធម៌ របស់ពួកអសញ្ញសត្វនោះ នឹងកើតឡើង ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកជននោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ឯពួកអព្យាកតធម៌ របស់ពួកសត្វនោះ ក្រៅពីនេះ គឺពួកសត្វចតុវោការៈ នឹងកើតឡើង ក្នុងទីនោះ ទាំងពួកអកុសលធម៌ ក៏ធ្លាប់កើតឡើងហើយដែរ។
[១៨៣] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
[១៨៤] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។ មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
[១៨៥] ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើងឬ។
ID: 637826950082808921
ទៅកាន់ទំព័រ៖