ព្រះត្រៃបិដក ភាគ ៩១
មិនមានទេ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយឬ។ ធ្លាប់កើតឡើងហើយ។
[១៨៦] ពួកកុសលធម៌ មិនធ្លាប់កើតឡើងហើយ ក្នុងទីណា។បេ។
[១៨៧] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ កាលចិត្តទីពីរ របស់ពួកសុទ្ធាវាសសត្វ កាលប្រព្រឹត្តទៅ ពួកកុសលធម៌ របស់ពួកសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ តែពួកអកុសលធម៌ របស់ពួកសត្វនោះ នឹងមិនកើតឡើង ក្នុងទីនោះ ក៏មិនមែន ឯពួកកុសលធម៌ របស់ពួកអសញ្ញសត្វនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះទេ ទាំងពួកអកុសលធម៌ ក៏នឹងមិនកើតឡើងដែរ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ពួកអកុសលធម៌ របស់ពួកព្រះអរហន្ត អ្នកព្រមព្រៀងដោយមគ្គដ៏ប្រសើរ និងរបស់ពួកជន ដែលនឹងបាននូវមគ្គដ៏ប្រសើរ ក្នុងលំដាប់នៃចិត្តណា នោះ នឹងមិនកើតឡើង ក្នុងទីនោះ តែពួកកុសលធម៌ របស់ពួកជននោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកអសញ្ញសត្វនោះ ក៏នឹងមិនកើតឡើង ក្នុងទីនោះទេ ទាំងពួកកុសលធម៌ ក៏មិនធ្លាប់កើតឡើងហើយដែរ។
ID: 637826950319764332
ទៅកាន់ទំព័រ៖