ព្រះត្រៃបិដក ភាគ ៩១
[១៨៨] ពួកកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ធ្លាប់កើតឡើងហើយ។
[១៨៩] ពួកអកុសលធម៌ របស់បុគ្គលណា មិនធ្លាប់កើតឡើងហើយ ក្នុងទីណា ពួកអព្យាកតធម៌ របស់បុគ្គលនោះ នឹងមិនកើតឡើង ក្នុងទីនោះឬ។ នឹងកើតឡើង។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា នឹងមិនកើតឡើង ក្នុងទីណា ពួកអកុសលធម៌ របស់បុគ្គលនោះ មិនធ្លាប់កើតឡើងហើយ ក្នុងទីនោះឬ។ ធ្លាប់កើតឡើងហើយ។
ចប់ ឧប្បាទវារៈ។
[១៩០] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។ ម្យ៉ាងទៀត ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ មិនមែនទេ។
[១៩១] ពួកកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ទេ
ID: 637826950665389773
ទៅកាន់ទំព័រ៖