ព្រះត្រៃបិដក ភាគ ៩១
ឯពួកកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត រលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកកុសល ក្នុងបវត្តិកាល តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអព្យាកតធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកកុសលធម៌ ក៏រលត់ដែរ។
[១៩២] ពួកអកុសលធម៌ របស់បុគ្គលណា រលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ទេ ឯពួកអកុសលធម៌ របស់ពួកជននោះ រលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងបញ្ចវោការភព ទាំងពួកអព្យាកតធម៌ ក៏រលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា រលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ រលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជន ទាំងអស់នោះ កាលច្យុត រលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល
ID: 637826950865389355
ទៅកាន់ទំព័រ៖