ព្រះត្រៃបិដក ភាគ ៩១

តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អកុសលធម៌ ក៏​រលត់​ដែរ។
 [១៩៣] ពួក​កុសលធម៌ រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ រលត់ ក្នុង​ទីណា ពួក​កុសលធម៌ រលត់ ក្នុង​ទីនោះ ដែរ​ឬ។ អើ។
 [១៩៤] ពួក​កុសលធម៌ រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីណា ពួក​កុសលធម៌ រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីនោះ គឺ​ក្នុង​អសញ្ញ​សត្វ តែ​ពួក​កុសលធម៌ មិន​រលត់ ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីនោះ គឺ​ក្នុង​ចតុ​វោការ​ភព និង​បញ្ចវោការ​ភព ទាំង​ពួក​កុសលធម៌ ក៏​រលត់​ដែរ។
 [១៩៥] ពួក​អកុសលធម៌ រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អព្យាកតធម៌ រលត់ ក្នុង​ទីនោះ គឺ​ក្នុង​អសញ្ញ​សត្វ តែ​ពួក​អកុសលធម៌ មិន​រលត់ ក្នុង​ទីនោះ​ទេ
ថយ | ទំព័រទី ១០៧ | បន្ទាប់
ID: 637826951125402350
ទៅកាន់ទំព័រ៖