ព្រះត្រៃបិដក ភាគ ៩១

 [១៩៨] ពួក​អកុសលធម៌ របស់​បុគ្គល​ណា រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ រលត់​ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​អរូបភព តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក្នុង​ទីនោះ​ទេ ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អព្យាកតធម៌ ក៏​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ របស់​បុគ្គល​ណា រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ រលត់ ក្នុង​ទីនោះ​ដែរ​ឬ។ ពួក​អព្យាកតធម៌ របស់​ពួក​ជន​ទាំងអស់​នោះ កាល​ច្យុត រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល ក្នុង​បវត្តិកាល តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក្នុង​ទីនោះ​ទេ ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ រលត់ ក្នុង​ទីនោះ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​បញ្ចវោការ​ភព ទាំង​ពួក​អកុសលធម៌ ក៏​រលត់​ដែរ។
 [១៩៩] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ​ទេ តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់​ក៏​មិនមែន
ថយ | ទំព័រទី ១០៩ | បន្ទាប់
ID: 637826951612299688
ទៅកាន់ទំព័រ៖