ព្រះត្រៃបិដក ភាគ ៩១

ចិត្ត​ណា កាល​មិនកើត​ឡើង ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ឬក៏​ចិត្ត​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា កាល​មិនកើត​ឡើង។
 [២៣] ចិត្ត​ណា កំពុង​រលត់ ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ ឬក៏​ចិត្ត​ណា កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា កំពុង​រលត់។ ចិត្ត​ណា កាល​មិន​រលត់ ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ឬក៏​ចិត្ត​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា កាល​មិន​រលត់។
 [២៤] ចិត្ត​ណា កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ ឬក៏​ចិត្ត​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ។ ចិត្ត​ណា កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា នឹង​កើតឡើង ឬក៏​ចិត្ត​ណា នឹង​កើតឡើង ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ។ ចិត្ត​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា មិនធ្លាប់​កើតឡើង​ហើយ ឬក៏​ចិត្ត​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ។ ចិត្ត​ណា មិនកើត​ឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា នឹង​មិនកើត​ឡើង ឬក៏​ចិត្ត​ណា នឹង​មិនកើត​ឡើង ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ។
 [២៥] ចិត្ត​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ ក៏​មិនមែន គឺ​ចិត្ត​នោះ នឹង​កើតឡើង ឬក៏​ចិត្ត​ណា នឹង​កើតឡើង ចិត្ត​នោះ ឈ្មោះថា កើតឡើង​ហើយ ក៏​មិនមែន គឺ​ចិត្ត​នោះ ធ្លាប់​កើតឡើង​ហើយ។ ចិត្ត​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​នោះ ឈ្មោះថា មិនកើត​ឡើង​ហើយ ក៏​មិនមែន គឺ​ចិត្ត​នោះ នឹង​មិនកើត​ឡើង
ថយ | ទំព័រទី ១១ | បន្ទាប់
ID: 637826928236233702
ទៅកាន់ទំព័រ៖