ព្រះត្រៃបិដក ភាគ ៩១

ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល និង​ចិត្ត​ដែល​ប្រាសចាក​អកុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ទាំង​ពួក​អកុសលធម៌ ក៏​មិន​រលត់​ដែរ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ពួក​កុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់​ដែរ​ឬ។ ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ​ទេ តែ​ពួក​កុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក៏​មិនមែន ឯ​ពួក​អកុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ គឺ​លោក​ដែល​ចូលកាន់​និរោធ និង​ពួក​អសញ្ញ​សត្វ មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​អកុសល និង​ចិត្ត​ដែល​ប្រាសចាក​កុសល ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ទាំង​ពួក​កុសលធម៌ ក៏​មិន​រលត់​ដែរ។
 [២០០] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ពួក​អព្យាកតធម៌ របស់​បុគ្គល​នោះ មិន​រលត់​ដែរ​ឬ។ ពួក​កុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ កាល​ច្យុត មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​ចិត្ត ដែល​ប្រាសចាក​កុសល ក្នុង​បវត្តិកាល តែ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក៏​មិនមែន ឯ​ពួក​កុសលធម៌ របស់​ពួក​ជន​ទាំងអស់​នោះ កាល​កើតឡើង មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​អកុសល​ទាំងឡាយ ក្នុង​អរូបភព ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវត្តិកាល
ថយ | ទំព័រទី ១១០ | បន្ទាប់
ID: 637826951854018796
ទៅកាន់ទំព័រ៖