ព្រះត្រៃបិដក ភាគ ៩១
ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកកុសលធម៌ របស់បុគ្គលនោះ មិនរលត់ដែរឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភពទេ តែពួកកុសលធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអព្យាកតធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកកុសលធម៌ ក៏មិនរលត់ដែរ។
[២០១] ពួកអកុសលធម៌ របស់បុគ្គលណា មិនរលត់ ពួកអព្យាកតធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលច្យុត មិនរលត់ ក្នុងភង្គក្ខណៈនៃចិត្ត ដែលប្រាសចាកអកុសល ក្នុងបវត្តិកាល តែពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក៏មិនមែន ឯពួកអកុសលធម៌ របស់ពួកជនទាំងអស់នោះ កាលកើតឡើង មិនរលត់ ក្នុងភង្គក្ខណៈនៃកុសលទាំងឡាយ ក្នុងអរូបភព ក្នុងឧប្បាទក្ខណៈនៃចិត្ត ក្នុងបវត្តិកាល ទាំងពួកអព្យាកតធម៌ ក៏មិនរលត់ដែរ។ ម្យ៉ាងទៀត ពួកអព្យាកតធម៌ របស់បុគ្គលណា មិនរលត់ ពួកអកុសលធម៌ របស់បុគ្គលនោះ មិនរលត់ឬ។ ពួកអព្យាកតធម៌ របស់ពួកជននោះ មិនរលត់ ក្នុងភង្គក្ខណៈនៃអកុសលទាំងឡាយ ក្នុងអរូបភពទេ
ID: 637826952083614259
ទៅកាន់ទំព័រ៖