ព្រះត្រៃបិដក ភាគ ៩១

តែ​ពួក​អកុសលធម៌ របស់​ពួក​ជន​នោះ មិន​រលត់ ក៏​មិនមែន ឯ​ពួក​អព្យាកតធម៌ របស់​ពួក​ជន​ទាំងអស់​នោះ កាល​កើតឡើង មិន​រលត់ ក្នុង​ភង្គ​ក្ខ​ណៈ​នៃ​កុសល​ទាំងឡាយ ក្នុង​អរូបភព ក្នុង​ឧប្បាទ​ក្ខ​ណៈ​នៃ​ចិត្ត ក្នុង​បវតិ្តកាល ទាំង​ពួក​អកុសលធម៌ ក៏​មិន​រលត់​ដែរ។
 [២០២] ពួក​កុសលធម៌ មិន​រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ មិន​រលត់ ក្នុង​ទីនោះ​ឬ។ អើ។ ម្យ៉ាងទៀត ពួក​អកុសលធម៌ មិន​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ មិន​រលត់ ក្នុង​ទីនោះ​ឬ។ អើ។
 [២០៣] ពួក​កុសលធម៌ មិន​រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ មិន​រលត់ ក្នុង​ទីនោះ​ឬ។ រលត់។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ មិន​រលត់ ក្នុង​ទីណា ពួក​កុសលធម៌ មិន​រលត់ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [២០៤] ពួក​អកុសលធម៌ មិន​រលត់ ក្នុង​ទីណា ពួក​អព្យាកតធម៌ មិន​រលត់ ក្នុង​ទីនោះ​ឬ។ រលត់។ ម្យ៉ាងទៀត ពួក​អព្យាកតធម៌ មិន​រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ មិន​រលត់ ក្នុង​ទីនោះ​ឬ។ មិន​មាន​ទេ។
 [២០៥] ពួក​កុសលធម៌ របស់​បុគ្គល​ណា មិន​រលត់ ក្នុង​ទីណា ពួក​អកុសលធម៌ របស់​បុគ្គល​នោះ មិន​រលត់ ក្នុង​ទីនោះ​ឬ។
ថយ | ទំព័រទី ១១២ | បន្ទាប់
ID: 637826952422676312
ទៅកាន់ទំព័រ៖